លោក ម៉ម សូណង់ដូ បាន​​​អញ្ជើញ​​ទៅ​​ជួប​​​សំ​ណេះ​សំ​ណាល​ជា​មួយ​​សកម្ម​ជន​គណ​​បក្ស​​និងប្រជា​ពល​រដ្ឋ

Printer-friendly versionPDF version

ខេត្តកណ្ដាល៖ នៅ​ថ្ងៃ​ទី២៥ ខែ​កញ្ញា ឆ្នាំ​២០១៦ វេលាម៉ោង ៨:០០​នា​ទី​ព្រឹក​ លោក ម៉ម សូណង់ដូ ប្រ​​ធាន​គណ​បក្ស​​សំ​​បុក​​ឃ្មុំ​សង្គម​ប្រ​ជា​ធិប​​តេយ្យ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​​មួយ​​ចំនួន នៃ​​គណ​​ប​ក្ស​​សំ​បុក​​ឃ្មុំ​សង្គម​​ប្រ​ជា​ធិប​តេយ្យ បាន​​​អញ្ជើញ​​ទៅ​​ជួប​​​សំ​ណេះ​សំ​ណាល​ជា​មួយ​​សកម្ម​ជន​គណ​​បក្ស​​សំ​​បុក​ឃ្មុំ​សង្គម​ប្រ​ជា​ធិប​តេយ្យ និង​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ ហើយ​​ក៏​​មាន​​​កា​រ​​ចែក​​សៀវ​​ភៅ​ និង​វី​ឌី​​អូ​​ស៊ី​​ឌី ស្ដី​ពី​​ប្រ​​វត្ដិ​លោក ម៉ម សូណង់ដូ និង​គោ​ល​ន​យោ​​​​បាយ​គណ​បក្ស​សំ​បុក​ឃ្មុំ​សង្គម​ប្រ​ជា​ធិប​តេយ្យ ​ជូន​​ប្រ​ជា​ពលរដ្ឋ​បានមកចូល​រួម កម្ម​វិ​ធី​នេះ​​ប្រា​រព្ធ​ធ្វើ​ឡើង​នៅ​លើ​ដី​ឡូត៍​របស់​លោក បឿន លុន ឋិតនៅ​ភូមិ​ថ្មី ឃុំ​ស្វាយ​អំ​ពារ ស្រុក​មុខ​កំ​ពូល ខេត្ត​​កណ្តាល​ ។