គណ​បក្ស​សំ​បុក​ឃ្មុំ​សង្គម​ប្រ​ជា​ធិប​តេយ្យ​ធ្វើ​កិច្ច​​ប្រ​​ជុំ​ជ្រើស​​តាំង​​គណៈ​កម្មា​ធិ​ការ​ប្រ​តិ​បត្ដិ​ចំ​នួន​២​ខេត្ដប​ន្ថែម

Printer-friendly versionPDF version

កាល​ពី​ថ្ងៃ​ទី​​០២ ខែ​មីនា ឆ្នាំ​២០១៦ លោក ម៉ម សូណង់ដូ ប្រ​ធាន​គណ​បក្ស​សំ​បុក​ឃ្មុំ​សង្គម​ប្រ​ជា​ធិប​តេយ្យ បាន​ប្រ​​ជុំ​​គណៈ​​កម្មា​ធិ​កា​រ​អចិន្ដ្រៃយ៍ ដើម្បី​ជ្រើស​តាំង​គណៈ​កម្មា​ធិ​កា​រ​ប្រ​តិ​បត្ដិ​រាជ​ធា​នី​ខេត្ដ ដែល​មាន​ចំនួន ២​រាជ​ធា​នី​ខេត្ដ​បន្ថែមទៀត គឺមានខេត្ដ​កំពង់ស្ពឺ និង​ខេត្ដ​កំពង់​ឆ្នាំង ។ ហើយ​ក្នុង​ការ​ប្រ​ជុំនៅ​​ថ្ងៃ​នោះ​ដែរ ក៏បានតែង​តាំង​គណៈ​កម្ម​ការ​ប្រ​តិបត្ដិ​ថ្នាក់​ស្រុក​នៅ​ខេត្ដ​តា​កែវ​ ចំនួន​៨ស្រុក​ផងដែរ។