គណ​បក្ស​សំ​បុក​ឃ្មុំ​សង្គម​ប្រ​ជា​ធិប​តេយ្យអញ្ជើញ​ទៅ​​រៀប​ចំ​រច​នា​ស​ម្ព័ន្ធ​ថ្នាក់​ស្រុកចំ​នួន១២​ស្រុក និង​លើស្លាក់ក្នុងស្រុកបាភ្នំ​ខេត្ត​ព្រៃ​វែង

Printer-friendly versionPDF version

នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៦ លោក ម៉ម សូណង់ដូ ប្រ​ធាន​គណ​បក្ស​សំ​បុក​ឃ្មុំ​សង្គម​ប្រ​ជា​ធិប​តេយ្យ ព្រម​ទាំង​គណៈ​កម្មា​ធិ​ការ​អចិ​ន្ត្រៃ​មួយ​ចំនួន បាន​អញ្ជើញ​ចូល​រួម​ដើម្បី​ធ្វើ​ការ​តែង​តាំង​គណៈ​កម្មការ​ប្រ​តិ​បត្តិ​ថ្នាក់​ស្រុក ចំនួន ១២​ស្រុក នៅ​ខេត្ត​ព្រៃ​វែង និង​បាន​លើក​ស្លាក​គណ​ប​ក្សសំ​បុក​ឃ្មុំសង្គម​ប្រ​ជា​ធិប​តេយ្យ ​នៅ​ក្នុងភូមិ​គោក​សណ្តែក ឃុំ​រ៉ាក់ជៃ ​ស្រុក​បាភ្នំ ខេត្ដព្រៃវែង