


សេចក្តីជូនដំណឹង គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ សូមជម្រាបជូនដំណឹងដល់សមាជិកសមាជិកា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងបងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាប់ថា លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នឹងអញ្ជើញទៅចូលរួមរៀបចំរចនាសម្ព័ន្ធគណៈកម្មការប្រតិបត្តិថ្នាក់ ខេត្ត-ស្រុក ដូចខាងក្រោម៖
- នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ៨ និង ៣០ នាទីព្រឹក លោកប្រធាន ម៉ម សូណង់ដូ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នឹងអញ្ជើញទៅរៀបចំរចនាសម្ព័ន្ធគណៈកម្មការប្រតិបត្តិថ្នាក់ខេត្ត នៅខេត្តសៀមរាប នៅទីស្នាក់ការកណ្តាលគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យប្រចាំខេត្តសៀមរាប ឋិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
- នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ២ៈ០០ រសៀល លោកប្រធាន ម៉ម សូណង់ដូ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នឹងអញ្ជើញទៅរៀបចំរចនាសម្ព័ន្ធគណៈកម្មការប្រតិបត្តិថ្នាក់ស្រុក ចំនួន ៣ស្រុក នៅខេត្តកំពង់ឆ្នាំង ឋិតនៅភូមិក្បាលដំរី ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។