កម្ម​​វិ​​ធី​ស​ប្បុ​រស​ធម៌ ថ្ងៃ​ទី​៣១ ខែ​ម​ក​រា ឆ្នាំ​២​០​១​៧

នៅ​ថ្ងៃ​ទី ៣១ ខែ​ម​ក​រា ឆ្នាំ​២​០​១​៧ មាន​ប្រ​ជា​ពល​រដ្ឋ​ក្រី​ក្រ​ បាន​មក​សុំ​ការ​ឧ​ប​ត្ថម្ហ​​ពី លោក ម៉ម សូ​ណង់​ដូ ប្រ​​ធាន​​គ​ណ​​បក្ស​​សំ​​បុក​​ឃ្មុំ​​ស​ង្គម​​ប្រ​​ជា​ធិប​​តេយ្យ ។ លោក ហ៊ន់ គឹម​សា អាយុ ៥៥​ឆ្នាំ រស់​នៅ ភូមិ​តា​ដុក ឃុំ​ដូន​កឹង ស្រុក​កំ​ចាយ​មារ ខេត្ត​ព្រៃ​វែង បាន​​មក​​សុំ​​ជំ​នួយ​​ពី លោក ម៉ម សូណង់ដូ ដោយ​​មូល​​ហេតុ លោក​មាន​បញ្ហា​ភ្នែក ហើយ​ពុំ​មាន​លទ្ធិ​ភាព​ព្យា​បាល ។ ដោយ​ឃើញ​លោក ហ៊ន់ គឹម​សា ជួប​​ការ​​លំ​​បាក​​បែប​​នេះ លោក ម៉ម សូ​ណង់​ដូ ប្រ​​​ធាន​​​គ​ណ​​​បក្ស​​​សំ​​​បុក​​​ឃ្មុំ​​​ស​​ង្គម​​​ប្រ​​​ជា​​ធិប​​​តេយ្យ បាន​ឧ​​ប​ត្ថម្ហ​ថ​វិ​ការ ចំ​នួន $១០០ និង ៦០,០០០៛ ហើយ​ប​ន្ថែម ៣៨,០០០៛ សំ​រាប់ ទិញ​ថ្នាំ និង ពិ​និត្យ​ភ្នែក ។  ដើម្បីមើលរូបបន្ថែមសូមចូលទៅកាន់ link៖ សូមចុចនៅត្រង់នេះ