គណ​បក្ស​​សំ​​បុក​​ឃ្មុំ​​ស​ង្គម​​ប្រ​​ជា​​ធិ​ប​តេ​យ្យ​បាន​ចុះ​ព​ង្រឹង​ថ្នាក់​ដឹក​នាំ​នៅ​មូល​ដ្ឋាន​ខេត្ត​​កណ្តាល ។

នៅ​ថ្ងៃ​ទី ២៨ ខែ​ម​ក​រា ឆ្នាំ​២០១៧ លោក​ប្រ​ធាន ម៉ម សូ​ណង់​ដូ អម​ដំ​ណើរ​ដោយ លោក​ស្រី ហួន ផាន់​ណា​រី ជា​អ​នុ​ប្រ​ធាន លោក ច័ន្ទ ប៊ុនហន អគ្គ​លេ​ខា​ធិ​ការ គណ​បក្ស​សំ​បុក​ឃ្មុំ​ស​ង្គម​ប្រ​ជា​ធិប​តេយ្យ អ​ញ្ជើញ​ចុះ​ជួប ប្រ​ធាន អ​នុ​ប្រ​ធាន លេ​ខា ប្រ​តិ​បត្តិ​ស្រុក​ទាំង​១១ រ​បស់​ខេត្ត​ក​ណ្តាល។ ថ្នាក់​ដឹក​នាំ​ស្រុក និង ប្រ​ធាន​ប្រ​តិ​បត្ត​ខេត្ត​ក​ណ្តាល បាន​ធ្វើ​ការ​ប្តេ​ជ្ញា​​ចិត្ត​យ៉ាង​អង់​អាច​ក្លា​ហាន​ថា នឹង​បន្ត​អ​នុ​វត្ត​តាម​មា​គ៌ា​ដឹក​នាំ​រ​បស់​លោក​ប្រ​ធាន ម៉ម សូ​ណង់​ដូ ជា​រៀង​រ​ហូត មាន​តែ​គណ​បក្ស​សំ​បុក​ឃ្មុំ​ទេ ដែល​ជា​ក្តី​ស​ង្ឃឹម​ពិត​ប្រាកដ
រ​បស់​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ ៕ ដើម្បីមើលរូបបន្ថែមសូមចូលទៅកាន់ link៖ សូមចុចនៅត្រង់នេះ