នៅ​​ថ្ងៃ​​ទី ២៧ ខែ​​មករា ឆ្នាំ​​២០១៧ មាន​វា​គ្មិន​ចំ​នួន ៣​រូប​បាន​អ​ញ្ជើញ​ចូល​រួម​​​​កម្មវិធី គណ​បក្ស​សំ​បុក​ឃ្មុំ​ស​ង្គម​ប្រ​ជា​ធិប​តេយ្យ ក្នុង​នាទី ស្វា​គមន៏​អ្នក​ស្នេ​ហា​ជាតិ

នៅ​ថ្ងៃ​​ទី ២៧ ខែ​​មករា ឆ្នាំ​​២០១៧ វេ​​លា​​ម៉ោង ១២​:០០ ដល់​​​ម៉ោង ១៣​:០០​​​រ​សៀល មាន វា​​គ្មិន​​ចំ​​នួន ៣​​រូប បាន​​អ​​ញ្ជើញ​​ចូល​​រួម​​ផ្សាយ​​ផ្ទាល់ ក្នុង​នាទី ស្វា​គមន៏​អ្នក​ស្នេ​ហា​ជាតិ រ​បស់ គណ​បក្ស​សំ​បុក​ឃ្មុំ​ស​ង្គម​ប្រ​ជា​ធិប​តេយ្យ មាន លោក​អ៊ុំ ណាប ឯម អាយុ ៧៦​ឆ្នាំ នៅ គ​គីរ​ធំ តួ​នា​ទី ស​មា​ជិក​ស​កម្ម រ​បស់​គណ​បក្ស​ស​ង្គ្រោះ​ជាតិ លោក​អ៊ុំ ខៀវ ចំ​រើន អា​យុ ៧៦​ឆ្នាំ នៅ គ​គីរ​ធំ តួ​នាទី ស​មា​ជិក​ស​កម្ម រ​បស់​គណ​បក្ស​ស​ង្គ្រោះ​ជាតិ និង​បង​ស្រី ជា នី អា​យុ ៣៦​ឆ្នាំ នៅ​គ​គីរ​ធំ តួ​នាទី ស​កម្ម​នារី  រ​បស់​គណ​បក្ស​ស​ង្គ្រោះ​ជាតិ ។ ប​​ច្ចុ​​ប្បន្ន​​នេះ​អ្នក​ទាំង​​បី​​បាន​មក​ចូល​រួម​ជា​មួយ​គណ​បក្ស​សំ​បុក​ឃ្មុំ​ស​ង្គម​ប្រ​ជា​ធិប​តេយ្យ​វិញ ហើយ​ក៏​មាន លោក​ស្រី ហួន ផា​ណា​រី ​ និង លោក បូ​រិន ជា​​អ្នក​​ស​​ម្រប​​ស​ម្រួល​​កម្ម​​វិ​​ធី​​ផង​ដែរ​។ ដើម្បីមើលរូបបន្ថែមសូមចូលទៅកាន់ link៖ សូមចុចនៅត្រង់នេះ