កម្ម​​វិ​​ធី​ស​ប្បុ​រស​ធម៌ ថ្ងៃ​ទី​១៩ ខែ​ម​ក​រា ឆ្នាំ​២​០​១​៧

នៅ​ថ្ងៃ​ទី ១៩ ខែ​ម​ក​រា ឆ្នាំ​២​០​១​៧ មាន​ប្រ​ជា​ពល​រដ្ឋ​ក្រី​ក្រ​ បាន​មក​សុំ​ការ​ឧ​ប​ត្ថម្ហ​​ពី លោក ម៉ម សូ​ណង់​ដូ ប្រ​​ធាន​​គ​ណ​​បក្ស​​សំ​​បុក​​ឃ្មុំ​​ស​ង្គម​​ប្រ​​ជា​ធិប​​តេយ្យ ។ អ្នក​មីង ជុំ ស្រី​ពៅ អាយុ ៤២​ឆ្នាំ រស់​នៅ​ភូមិ វាល​អំ​ពិល ឃុំ វាល​អំ​ពិល ស្រុក ស្ទោង ខេត្ត កំ​ពង់​ធំ មាន​ជីវ​ភាព​ខ្សត់​ខ្សោយ រួម​ទាំង​មាន​មា្តយ​ចាស់​ជរា អាយុ ៨៩​ឆ្នាំជា​បន្ទុក​ថែម​ទៀត ដោយ​ជីវ​ភាព​ក្រី​ក្រ​លំ​បាក​អ្នក​មីង​បាន​មក​ធ្វើ​ការ សំ​ណង់​នៅ​ទី​ក្រុង​ភ្នំពេញ ប៉ុ​ន្តែ​ត្រូវ​មេ​ការ​សំ​ណង់​រត់​ចោល មិន​បើក​លុយ​ឲ្យ ទើប​អ្នក​មីង​បាន​មក​សុំ​ជំ​នួយ​ពី លោក ម៉ម សូណង់ដូ ។ ដោយ​ឃើញ​អ្នក​មីង​ជួប​ការ​លំ​បាក​បែប​នេះ លោក ម៉ម សូ​ណង់​ដូ ប្រ​​​ធាន​​​គ​ណ​​​បក្ស​​​សំ​​​បុក​​ឃ្មុំ​​ស​ង្គម​​ប្រ​​ជា​ធិប​​តេយ្យ បានឧ​ប​ត្ថម្ហថ​វិ​ការ ចំ​នួន ៣០០,០០០ រៀល ជូន​ទៅ​អ្នក​មីង ដើ​ម្បី​ដោះ​ស្រាយ​ជី​វ​ភាព​ប​ណ្តោះ​អា​សន្ន ។ ដើម្បីមើលរូបបន្ថែមសូមចូលទៅកាន់ link៖  សូមចុចនៅត្រង់នេះ