លោក ម៉ម សូ​ណង់​ដូ ប្រ​ធាន​គណ​បក្ស​សំ​បុក​ឃ្មុំ​ស​ង្គម​ប្រ​ជា​ធិប​តេយ្យ បាន​ចុះ​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ ប្រ​ធាន អ​នុ​ប្រ​ធាន លេខា​ប្រ​តិ​បត្តិ ខេត្ត ស្រុក នៅ​ខេត្ត​តា​កែវ ។

នៅ​ថ្ងៃ​ទី ១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧ លោក ម៉ម សូ​ណង់​ដូ ប្រ​ធាន​គណ​បក្ស​សំ​បុក​ឃ្មុំ​ស​ង្គម​ប្រ​ជា​ធិប​តេយ្យ អម​ដំ​ណើរ​ដោយ លោក​ស្រី ហួន ផាន់​ណា​រី ជា​អ​នុ​ប្រ​ធាន​បក្ស លោក ច័ន្ទ ប៊ុន​ហន អគ្គ​លេខា​ធិ​ការ
បក្ស លោក ចាប សំ​អឿន ជា​ម​ន្ត្រី​ជាន់​ខ្ពស់ គណ​បក្ស បាន​ចុះ​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ ប្រ​ធាន អ​នុ​ប្រ​ធាន លេខា​ប្រ​តិ​បត្តិ ខេត្ត ស្រុក ទូ​ទាំង​ខេត្ត​តា​កែវ នៅ​ភូមិ បឹង​ត្រាញ់ ឃុំ​បឹង​ត្រាញ់​ត្បូង ស្រុក​សំ​រោង ខេត្ត​តា​កែវ។ ក្នុង​កិច្ច​សំ​ណេះ​សំ​ណាល​នោះ លោក​ប្រ​ធាន ម៉ម សូ​ណង់​ដូ បាន​ប​ញ្ជាក់​ប​ន្ថែម ពី​នី​តិ​វិ​ធី រៀប​ចំ​ឯក​សារ​ស​ម្រាប់​បេ​ក្ខ​ភាព​ឈរ ឈ្មោះ​ជា​ក្រុម​ប្រឹ​ក្សា ឃុំ ស​ង្កាត់ នឹង​ស្នើ​ឲ្យ​ក្រុម​ការ​​ងារ ខេត្ត ស្រុក ឃុំ បន្ត​អ​នុ​វត្តន៏ ការ​ងារ​តាម​តួ​នាទី មុខ​ងារ​ប្រ​កប​ដោយ ប្រ​សិទ្ធ​ភាព និង​ទ​ទួល​ខុស​ត្រូវ​ខ្ពស់ ដើ​ម្បី​ជ័យ​ជំ​នះ​ទាំង​អស់​គ្នា​។ ដើម្បីមើលរូបបន្ថែមសូមចូលទៅកាន់ link៖ សូមចុចនៅត្រង់នេះ