លោក ម៉ម សូ​ណង់​ដូ ប្រ​​​​​ធាន​​​​​គណ​​​​​បក្ស​​​​​សំ​​​​​បុក​​​​​ឃ្មុំ​​​​​​​ស​​ង្គម​​​​​ប្រ​​​​​ជា​​​​​ធិប​​​​​តេយ្យ បាន​​​ធ្វើ​​​កិច្ច​ប្រ​ជុំ​ពិ​ភា​ក្សា​ការ​ងារ បូក​ស​រុប​រ​បាយ​ការ នៅ​ខេត្ត​កំ​ពង់​ស្ពឺ ។

នៅ​​​ថ្ងៃ​​​ច័ន្ទ ទី​១៣ ខែ​​​កុម្ភៈ ឆ្នាំ​​​២០១៧ លោក​ប្រ​ធាន ម៉ម សូ​ណង់​ដូ ប្រ​​​​​ធាន​​​​​គណ​​​​​បក្ស​​​​​សំ​​​​​បុក​​​​​ឃ្មុំស​​ង្គម​​​​​ប្រ​​​​​ជា​​​​​ធិប​​​​​តេយ្យ បាន​​​ធ្វើ​​​កិច្ច​ប្រ​ជុំ​ពិ​ភា​ក្សា​ការ​ងារ បូក​ស​រុប​រ​បាយ​ការ រៀប​ចំ​ផែន​ការ​ស​កម្ម​ភាព ដើ​ម្បី​កំ​ណត់​ទិស​ដៅ​ប​ន្ថែម ក្នុង​ការ​ស​ម្រេច​ជោគ​ជ័យ នៅ​ពេល​បោះ​ឆ្នោត ក្រុម​ប្រឹ​ក្សា ឃុំ ស​ង្កាត់ ក៏​ដូច​ជា បោះ​ឆ្នោត​ស​កល ឆ្នាំ​២០១៧- ២០១៨ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ហើយ​ជា​ក្ដី​ស​ង្ឃឹម​ចុង​ក្រោយ​រ​បស់​ជាតិ​និង​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ គឺ​មាន​តែ​គណ​បក្ស​សំ​បុក​ឃ្មុំ​ប្រ​ជា​ធិប​តេយ្យ​តែ​មួយ​គត់​ដែល​អាច​ប្ដូរ​រ​បប​មួយ​នេះ​បាន ។
ធ្វើ​នៅ​ភូមិ​​ត្រ​ពាំង​ព្រូស ឃុំ​សំ​រោង​ទង ស្រុក​សំ​រោង​ទង ខេត្ត​កំ​ពង់​ស្ពឺ ។ ដើម្បីមើលរូបបន្ថែមសូមចូលទៅកាន់ link៖ សូមចុចនៅត្រង់នេះ