លោក ម៉ម សូណង់ដូ បាន​អ​ញ្ជើញ​ជួប​ជា​មួយ​ប្រ​តិ​បត្តិ​ថ្នាក់​ខេត្ត-ស្រុក នៅ​ខេត្ត​កំ​ពង់​ចាម និង ខេត្ត​ត្បូង​ឃ្មុំ ។

លោក ម៉ម សូ​ណង់​ដូ ប្រ​ធាន​គណ​បក្ស​សំ​បុក​ឃ្មុំ​ស​ង្គម​ប្រ​ជា​ធិប​តេយ្យ អម​ដំ​ណើរ​ដោយ​លោក ស្រី ហួន ផាន់​ណា​រី ជា​អនុ​ប្រ​ធាន បាន​អ​ញ្ជើញ​ទៅ​វត្ត មេ​ព្រីង ឃុំ​មេ​ព្រីង ស្រុក​បា​ធាយ ខេត្ត​កំ​ពង់​ចាម។ ដើម្បី​វេរ​ទូក​ប្រ​គេន​ព្រះ​សង្ឃ នូវ​ទូក​ពីរ​គ្រឿង ដែល​ជា​សទ្ធា​ជ្រះ​ថ្លា រ​បស់​លោក ម៉ម សូ​ណង់​ដូ ស​ម្រាប់ ប្រ​ណាំង​ក្នុង​ពេល​ខាង​មុខ​នេះ។ បន្ទាប់​មក លោក​ប្រ​ធាន ម៉ម សូ​ណង់​ដូ បាន​អ​ញ្ជើញ​បន្ត​ទៅ ប្រ​ជុំ​ពិ​និត្យ​លទ្ធ​ផល បេក្ខ​ភាព​ឈរ​ជា​តំ​ណាង​ឃុំ ស​ង្កាត់ ប្រ​ចាំ ស្រុក​បា​ធាយ ខេត្ត​កំ​ពង់​ចាម។ តាម​រ​បាយ​ការណ៏ ឃើញ​ថា​លទ្ធ​ផល​គួរ​ជា​ទី​ពេញ​ចិត្ត ថ្នាក់​ដឹក​នាំ ឃុំ ស្រុក ខេត្ត បាន​ប្តេ​ជ្ញា​ចិត្ត​យ៉ាង​អង់​អាច​ថា នឹង​បន្ត​អ​នុ​វត្ត​ភារ​កិច្ច និង​តាម​អ​នុ​សាសន៏ រ​បស់​លោក ប្រ​ធាន ម៉ម សូ​ណង់​ដូ ដើ​ម្បី​ឲ្យ​ស​ម្រេច​បាន​នូវ​ជោគ​ជ័យ ការ​បោះ​ឆ្នោត​ឃុំ ស​ង្កាត់ ខាង​មុខ​នេះ ។ ដើម្បីមើលរូបបន្ថែមសូមចូលទៅកាន់ link៖ សូមចុចនៅត្រង់នេះ