គណ​​​​ប​ក្ស​​​សំ​​​​បុក​​​​ឃ្មុំ​​​​ស​​ង្គម​​​​ប្រ​​​​ជា​​​​ធិប​​​​តេយ្យ​​បានអ​​ញ្ជើញ​​​​ទៅ​​ជួប​​សំ​​ណេះ​​សំ​​ណាល​​ជា​​មួយ​​ស​​កម្ម​​ជន និង​​ប្រ​​ជា​​ពល​​រដ្ឋ​​នៅ​​ខេត្ត​​តា​កែវ ។

នៅ​​ថ្ងៃ​​ទី​​១០ ខែ​​មករា ឆ្នាំ​​២០១៧ វេ​​លា​​ម៉ោង ៩ នាទី ព្រឹក លោក​ប្រធាន ម៉ម សូណង់ដូ និង​​ថ្នាក់​​ដឹក​​នាំ​​មួយ​​ចំ​​នួន នៃ​​គណ​​បក្ស​​សំ​​បុក​​ឃ្មុំ​​ស​​ង្គម​​ប្រ​​ជា​​ធិប​​តេយ្យ បានអ​​ញ្ជើញ​​ទៅ​​ជួប​​សំ​ណេះ​​សំ​​ណាល​​ជា​​មួយ​​ស​​កម្ម​​ជន គណ​​បក្ស​​សំ​​បុក​​ឃ្មុំ​​ស​​ង្គម​​ប្រ​​ជា​​ធិប​​តេយ្យ និង​​ប្រ​​ជា​​ពល​​រដ្ឋ​​ខ្មែរ​​មួយ​​ចំ​នួន កម្ម​​វិធី​​នេះ​​បានប្រា​​រព្ធ​​ធ្វើ​​ឡើង​​នៅ​​លើ​​ដី​​ឡូត៏ របស់​​លោក ឡុង ផា និង លោកស្រី ស្វាយ យ៉ា ស្ថិត​នៅ​ភូមិ​ព្រៃ​ផ្គាំ​គ ឃុំ​ព្រៃ​ផ្គាំ ស្រុក អង្គ​បុ​រី ខេត្ត​តា​កែវ​។ បន្ទាប់​ពី​ប​ញ្ចប់​ការ សំ​ណេះ​សំ​ណាល ជា​មួយ​ប្រ​ជា​ពល​រដ្ឋ និង ស​កម្ម​ជន​គណ​​បក្ស​​​សំ​​​បុក​​​ឃ្មុំ​​​ស​​​ង្គម​​​ប្រ​​​ជា​​​ធិប​​​តេយ្យ​រួច​មក ។ លោក ប្រធាន ម៉ម សូណង់ដូ ប្រ​ធាន​គណ​បក្ស​សំ​បុក​ឃ្មុំ​ស​ង្គម​ប្រ​ជា​ធិប​តេយ្យ និង​ស​ហ​កា​រី​បាន​អ​ញ្ជើញ​ទៅ​អុច​ធូប គោរព​វិ​ញ្ញាណ​ខន្ធ​រ​បស់​លោក ប​ណ្ឌិត កែម ឡី គំ​រប់​ខួប ៦​ខែ​គឺ ថ្ងៃៈ ១០/០៧/២០១៦ _ ១០/០១/២០១៧ នៃ​ការ​បាញ់​​ស​ម្លា​ញ់ លោក​បណ្ឌិត​។ ដើម្បីមើលរូបបន្ថែមសូមចូលទៅកាន់ link៖ សូមចុចនៅត្រង់នេះ