គណ​​បក្ស​​​សំ​​​បុក​​​ឃ្មុំ​​​ស​ង្គម​​ប្រ​​ជា​​ធិ​ប​តេ​យ្យ​បាន​​បើក​អង្គ​ប្រជុំ បូក​ស​រុប​លទ្ធ​ផល​ការ​ងារ​រ​បស់​ក្រុម​ការ​ងារ​ខេត្ត-ស្រុក ខេត្តកណ្តាល។

នៅ​ថ្ងៃ​ទី ០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧ លោក ប្រធាន ម៉ម សូ​ណង់​ដូ ប្រ​ធាន​គណ​បក្ស​សំ​​បុក​ឃ្មុំ​ស​ង្គម​ប្រ​ជា​ធិប​តេយ្យ អម​ដំ​ណើរ​ដោយ លោក ច័ន្ទ ប៊ុន​ហន អគ្គ​លេ​ខា​ធិ​ការ គណ​បក្ស​សំ​បុក​ឃ្មុំ​បាន​ដឹក​នាំ​​អង្គ​ប្រជុំ បូក​ស​រុប​លទ្ធ​ផល​ការ​ងារ​នៅ  ខេត្ត​កណ្តាល ។ បន្ទាប់​ពី​ប​ញ្ចប់​កិច្ច​ប្រ​ជុំ នៅ​ទី​ស្នាក់​ការ​ខេត្ត​ក​ណ្តាល លោក​ប្រ​ធាន ម៉ម សូ​ណង់​ដូ បាន​អ​ញ្ជើញ​ទៅ​ពិ​និត្យ​អ​ណ្តូង​ទឹក មួយ​ក​ន្លែង ដែល​ជា​អំ​ណោយ​រ​បស់​លោក​ប្រ​ធាន ជូន​ស​ម្រាប់ ប្រ​ជា​ជន នៅ​ភូមិ​គោក​អ​ណ្តែត ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្តាល។  ដើម្បីមើលរូបបន្ថែមសូមចូលទៅកាន់ link៖ សូមចុចនៅត្រង់នេះ