នៅ​​ថ្ងៃ​​ទី ០៩ ខែ​​មករា ឆ្នាំ​​២០១៧ មាន​វា​គ្មិន​ចំ​នួន ៣​រូប​បាន​អ​ញ្ជើញ​ចូល​រួម​ក្នុង​​កម្ម​​វិ​​ធី​ លាត​​ត្រ​​ដាង​​ការ​​ពិត

នៅ​ថ្ងៃ​​ទី ០៩ ខែមករា ឆ្នាំ​​២០១៧ វេ​​លា​​ម៉ោង ១៨:០០ ដល់​​ម៉ោង ១៩:០០​ល្ងាច  មាន វា​គ្មិន​ចំ​នួន ៣​រូប បាន​អ​ញ្ជើញ​ចូល​រួម​ផ្សាយ​ផ្ទាល់ កម្ម​វិ​ធី​លាត​ត្រ​ដាង​ការ​ពិត មាន លោក គឹម ហេង ជា​ស​កម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ភូមិ​វាល ឃុំ​ជ្រោយ​តា​កែវ ស្រុក​កោះ​ធំ ខេត្ត​ក​ណ្ដាល លោក ជន់ តឹង ជា​ជុំ​ទុក្ខ​ទី​១​រ​បស់​គណ​បក្ស​ស​ង្គ្រោះ​ជាតិ នៅ​ភូមិ​សំ​រោង ឃុំ​សំ​រោង ស្រុក​ព្រៃ​ឈរ ខេត្ត​កំ​ពង់​ចាម និង​លោក កេត សុធា ជា​យុ​វ​ជន​គាំ​ទ្រ​គណ​បក្ស​ស​ង្គ្រោះ​ជាតិ នៅ​ស្រុក​ល្វា​អែម ខេត្ត​ក​ណ្ដាល ប​​​ច្ចុ​​​ប្បន្ន​​​នេះ​​អ្នក​​ទាំង​​បី​​បាន​មកគ្រាំទ្រ​គណ​បក្ស​សំ​បុក​ឃ្មុំ​ស​ង្គម​ប្រ​ជា​ធិប​តេយ្យ​វិញ ដែល​​មាន​​លោក អ៊ិត សុខា ជា​អ្នក​សំ​ម្រប​ស​ម្រួល​កម្ម​វិ​ធី​។ ដើម្បីមើលរូបបន្ថែមសូមចូលទៅកាន់ link៖  សូមចុចនៅត្រង់នេះ