នៅ​ថ្ងៃ​ទី ០៧ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៦ លោក ម៉ម សូណង់ដូ ប្រ​ធាន​គណ​បក្ស​សំ​បុក​ឃ្មុំ​ស​ង្គម​ប្រ​ជា​ធិប​តេយ្យ បាន​អ​ញ្ជើញ​ចូល​រួម​ផ្សាយ​ផ្ទាល់​ក្នុង​កម្ម​វិ​ធី​ លាត​ត្រ​ដាង​ការ​ពិត

កាល​ពី​វេ​លា​ម៉ោង ១៨:០០ ដល់​ម៉ោង ១៩:០០ល្ងាច ថ្ងៃ​ទី ០៧ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៦ លោក ម៉ម សូណង់ដូ ប្រ​ធាន​គណ​បក្ស​សំ​បុក​ឃ្មុំ​ស​ង្គម​ប្រ​ជា​ធិប​តេយ្យ បាន​អ​ញ្ជើញ​ចូល​រួម​ផ្សាយ​ផ្ទាល់​ក្នុង​កម្ម​វិ​ធី​ លាត​ត្រ​ដាង​ការ​ពិត ដើ​ម្បី​ធ្វើ​ជា​វា​គ្មិន នៅ​ក្នុង​កម្ម​វិ​ធី​នេះ​ផង​ដែរ​ ក៏​មាន​វត្ត​មាន លោក ជា ម៉ន ដែល​ជា​អ្នក​គ្រាំ​ទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ចូល​រួម និង លោក អ៊ិត សុខា ជា​អ្នក​ស​ម្រប​ស​ម្រួល​កម្ម​វិ​ធី​។ កម្ម​វិ​ធី​លាត​ត្រ​ដាង​ការ​ពិត​នេះ ជា​កម្ម​វិ​ធី​ដែល​លាត​ត្រ​ដាង​ទាក់​ទង​នឹង​ស​ង្គម​ន​យោ​បាយ​ខ្មែរ​ប​ច្ចុ​ប្បន្ន​។