នៅថ្ងៃព្រហស្បតិ៍(០៦) ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ៨:៣០នាទីព្រឹក លោក ប្រធាន ម៉ម សូណង់ដូ និងថ្នាក់ដឹកនាំមួយចំនួនរបស់ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានអញ្ជើញទៅជួបសំណេះសំណាលជាមួយ បេក្ខជនឈរឈ្មោះក្រុមប្រឹក្សា ឃុំ សង្កាត់ នៃគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នៅខេត្តត្បូងឃ្មុំ ។ កម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណបក្ស ខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិពណ្ណរាយ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ដើម្បីមើលរូបបន្ថែមសូមចូលទៅកាន់ link៖ សូមចុចនៅត្រង់នេះ