នៅ​​ថ្ងៃ​​ទី ០៦ ខែ​​មករា ឆ្នាំ​​២០១៧ មាន​វា​គ្មិន​ចំ​នួន ៣​រូប​បាន​អ​ញ្ជើញ​ចូល​រួម​​​​កម្មវិធី គណ​បក្ស​សំ​បុក​ឃ្មុំ​ស​ង្គម​ប្រ​ជា​ធិប​តេយ្យ ក្នុង​នាទី ស្វា​គមន៏​អ្នក​ស្នេ​ហា​ជាតិ

នៅ​ថ្ងៃ​​ទី ០៦ ខែ​​មករា ឆ្នាំ​​២០១៧ វេ​​លា​​ម៉ោង ១២​:០០ ដល់​​​ម៉ោង ១៣​:០០​​​រ​សៀល មាន វា​​គ្មិន​​ចំ​​នួន ៣​​រូប បាន​​អ​​ញ្ជើញ​​ចូល​​រួម​​ផ្សាយ​​ផ្ទាល់ ក្នុង​នាទី ស្វា​គមន៏​អ្នក​ស្នេ​ហា​ជាតិ រ​បស់ គណ​បក្ស​សំ​បុក​ឃ្មុំ​ស​ង្គម​ប្រ​ជា​ធិប​តេយ្យ មាន លោក​ស្រី ច្រឹក ភឿន តួ​នាទី​ជា ស​មា​ជិក​ក្រុម​ប្រឹ​ក្សា​ឃុំ នៃ​គណ​បក្ស​ស​ង្គ្រោះ​ជាតិ នៅ ឃុំ​សៀង​ឃ្វាង ស្រុក​កំ​ចាយ​មារ ខេត្ត​ព្រៃ​វែង លោក ប៉ែល ពុំ អ​តី​ត​ប្រ​ធាន​ប្រ​តិ​បត្តិ​ឃុំ ស្រុក​កំ​ចាយ​មារ នៃ​គណប​ក្ស​សិទិ្ធ​ម​នុស្ស នៅ ឃុំ សៀង​ឃ្វាង ស្រុក​កំ​ចាយ​មារ ខេត្ត​ព្រៃ​វែង និង លោក ជា វណ្ណារ៉ា  ស​កម្ម​ជន​គណ​បក្ស​ស​ង្គ្រោះ​ជាតិ នៅ ឃុំ​គ​គីរ​ធំ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល ដើម្បី​បង្ហាញ​នូវ​ឆន្ទៈ ចូល​រួម​ជា​មួយ គណ​​បក្ស​​សំ​​បុក​​ឃ្មុំ​​ស​​ង្គម​​ប្រ​​ជា​​ធិប​​តេយ្យ ។ ប​​ច្ចុ​​ប្បន្ន​​នេះ​អ្នក​ទាំង​​បី​​បាន​មក​ចូល​រួម​ជា​មួយ​គណ​បក្ស​សំ​បុក​ឃ្មុំ​ស​ង្គម​ប្រ​ជា​ធិប​តេយ្យ​វិញ ហើយ​ក៏​មាន លោក​ស្រី ហួន ផា​ណា​រី ​ និង លោក បូ​រិន ជា​​អ្នក​​ស​​ម្រប​​ស​ម្រួល​​កម្ម​​វិ​​ធី​​ផង​ដែរ​។ ដើម្បីមើលរូបបន្ថែមសូមចូលទៅកាន់ link៖ សូមចុចនៅត្រង់នេះ