កម្ម​វិ​ធី​អំ​ណោយ​ស​ប្បុ​រស​ធម៌ រ​បស់​លោក ម៉ម សូ​ណង់​ដូ នៅ​ខេត្តកំពង់ចាម ។

នៅ​ថ្ងៃ ០៥ ខែ​មី​នា ឆ្នាំ​២០១៧ លោក ម៉ម សូ​ណង់​ដូ ប្រ​ធាន​គណ​បក្ស​សំ​បុក​ឃ្មុំ​ស​ង្គម​ប្រ​ជា​ធិប​តេយ្យ បាន​ជួយ​អ្នក​ក្រី​ក្រ​មួយ​ចំ​នួន​នៅ​ភូមិ ត្រ​ពាំង​បឹង ឃុំ​ថ្ម​ពូន ស្រុក​ព្រៃ​ឈរ ខេត្ត​កំ​ពង់​ចាម ដែល​អ្នក​ក្រី​ក្រ​ទាំង​នោះ​មាន​ទាំង​អ្នក​ជំងឺ សរ​សៃ​ប្រ​សាទ​ អ្នក​ពិ​ការ​ខ្វិន​ខ្វង់​ដៃ​ជើង និង​ចាស់​ជ​រា​ខ្វិន​នៅ​មួ​យ​ក​ន្លែង មាន​គ្រួ​សារ​ក្រី​ក្រ​ប្រ​ពន្ធ​ឈ្មោះ តាំង អ៊ីម អា​យុ ៣៨​ឆ្នាំ មាន​ជំ​ងឺ​ភ្នែក​ឡើង​បាយ និង​ប្តី​ឈ្មោះ ផេន ខ្វិន​ខ្វង់​ដៃ​ជើង មាន​កូន​៣​នាក់ ដោយ​ប្រពន្ធ​មាន​ជំ​ងឺ​ភ្នែក​ឡើង​បាយ​មើល​អ្វី​មិន​សូវ​ឃើញ និង ប្តី​ពិ​ការ​ជើង​ខ្វិន​ខ្វង់​មិន​អាច​ធ្វើ​ការ​ចិ​ញឹ្ចម​ជី​វិត​បាន ធ្វើ​ឲ្យ​ជី​វ​ភាព ឌុន​ដាប​ទៅៗ​​ គ្មាន​លុយ​អោយ​កូន​ទៅ​សា​លា​រៀន ដែល​ជា​ហេតុ​ធ្វើ​អោយ​កូន​រ​បស់​គាត់ បោះ​បង់​ការ​សិក្សា ហើយ​ការ​រស់​នៅ​រ​បស់​ពួក​គាត់​អា​ស្រ័យ​លើ​អ្នក​ជិត​ខាង​ជួយ ។ ភាព​ក្រី​ក្រ​នេះ​ផង​ដែរ មាន​ស្រ្តី​ម្នាក់​ឈ្មោះ ស៊ុំ ទូច វ័យ ៥២​ឆ្នាំ មាន​ជំងឺ​សរ​សៃ​ប្រ​សាទ ដោយ​តែ​ភាព​ក្រី​ក្រ​លក់​អស់​ផ្ទះ ដី​ធ្លី គោ​ក្រ​បី ដើ​ម្បី​យក​លុយ​ទៅ​វះ​កាត់​ព្យា​បាល​ជំ​ងឺ​គីស ៕ ហើយ​នៅ​ថ្ងៃ​ដ​ដែល​នោះ​មាន លោក​យាយ​ក្រី​ក្រ​ ឈ្មោះ តុន រស់​នៅ​ជា​មួយ​ចៅ​តូច​ម្នាក់ ហើយ​សព្វ​ថ្ងៃ​លោក​យាយ ដើរ​រើស​អេត​ចាយ​ដើ​ម្បី​ចិ​ញ្ចឹម​ជី​វិត ។ ក្នុង​វ័យ​ចាស់​ជ​រា​ដ​ដែល​មាន​លោក​យាយ​ម្នាក់​ទៀត​ឈ្មោះ យ៉េង អាយុ ៨២​ឆ្នាំចាស់​ជ​រា​ខ្វិន​នៅ​មួយ​ក​ន្លែង​តែ​ម្នាក់​ឯង​គ្មាន​កូន​ចៅ​ចិ​ញ្ចឹម រស់​នៅ​សព្វ​ថ្ងៃ​អា​ស្រ័យ​លើ​ញាតិ​ជិត​ខាង​ផ្តល់​ឲ្យ ។

<br>ដើម្បីមើលរូបបន្ថែមសូមចូលទៅកាន់ link៖ <a href="https://www.flickr.com/photos/139152530@N03/albums/72157681131406225" target="_blank">សូមចុចនៅត្រង់នេះ</a>