លោក ម៉ម សូ​ណង់​ដូ ប្រ​ធាន​គណ​បក្ស​សំ​បុក​ឃ្មុំ​ស​ង្គម​ប្រ​ជា​ធិប​តេយ្យ និង លោក​​ស្រី ហួន ផាន់​​ណា​​រី បាន​អ​ញ្ជើញ​ទៅ​ចូល​រួម​បុណ្យ​ផ្កា​សាម​គ្គី​នៅ​ខេត្ត​កំ​ពង់​ចាម ។

នៅ​ថ្ងៃ​ទី ០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧ លោក ម៉ម សូ​ណង់​ដូ ប្រ​ធាន​គណ​បក្ស​សំ​បុក​ឃ្មុំ​ស​ង្គម​ប្រ​ជា​ធិប​តេយ្យ និង លោក​​ស្រី ហួន ផាន់​​ណា​​រី បាន​អ​​ញ្ជើញ​ទៅ​ចូល​រួម​បុណ្យ​ផ្កា​សាម​គ្គី​នៅ វត្ត​ប​ទុម​តា​រា​រាម​ ហៅ​វត្ត​ទ​ទួល​ចាន់ ដែល​ស្ថិត​នៅ ភូមិ​​ទួល​ចាន់​ ឃុំ​ច្បារ​អំ​ពៅ​ ស្រុក​បា​ធាយ​ ខេត្ត​កំ​ពង់​ចាម ។  លោក​ប្រ​ធាន ម៉ម សូ​ណង់​ដូ ក៏​បាន​ស​ន្យា​ជួយ​សំ​ភារៈ​ប្រើ​ប្រាស់​ក្នុង​វត្ត  តុ​ចំ​នួន ១០ និង​កៅ​អី​ចំ​នួន ១០០ ដែល​ក្នុង​១​ឈុត​តម្លៃ ១០០​ដុ​ល្លារ​ស​ហ​រដ្ឋ​អា​មេ​រិច ។ ដើម្បីមើលរូបបន្ថែមសូមចូលទៅកាន់ link៖ សូមចុចនៅត្រង់នេះ