លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នឹងលោកស្រី ហួន ផាន់ណារី អនុប្រធាន បានអញ្ជើញទៅឃោសនាបោះឆ្នោតឃុំ/សង្កាត់ចំនួនពីរកន្លែង នៅខេត្តព្រៃវែង ។

នៅថ្ងៃព្រហ ទី០១  ខែមិថុនា  ឆ្នាំ២០១៧ វេលាម៉ោង ៨:០០ នាទី ព្រឹក លោកប្រធាន   ម៉ម សូណង់ដូ និងថ្នាក់ដឹកនាំមួយចំនួន នៃគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានអញ្ជើញទៅឃោសនាបោះឆ្នោតឃុំ/សង្កាត់នៅខេត្តព្រៃវែង ក្បួនដង្ហែរចាប់ផ្តើមចេញពីភូមិសង្កែ ឃុំសាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង និង ក្បួនដង្ហែមួយទៀត ដែលដឹកនាំដោយ អ្នកស្រី ហួន ផាន់ណារី បានដង្ហែរចេញពីភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។  ដើម្បីមើលរូបបន្ថែមសូមចូលទៅកាន់ link៖ សូមចុចនៅត្រង់នេះ